មាន អ៊ីមែល (Email) មួយដែលខ្ញុំធ្លាប់គេចវេសមិនព្រមតប រហូតដល់ទៅ ១១ ថ្ងៃ។ ដល់ពេលឆ្លើយតបវិញ វាចំណាយពេលត្រឹមតែ ៤ នាទី ប៉ុណ្ណោះ។ តាមពិតទៅ ១១ ថ្ងៃនៃអារម្មណ៍ព្រួយបារម្ភ ត្រូវ​បាន​ដោះស្រាយក្នុងរយៈពេលលឿនជាងការកម្តៅបាយក្នុងម៉ាស៊ីន Microwave ទៅទៀត។

ផលធៀបមួយនេះ — ការគេចវេស ១១ ថ្ងៃ ធៀបនឹងការងារ ៤ នាទី — បានបង្ហាញឲ្យឃើញច្បាស់រវាង "ទម្លាប់ពន្យារពេល ឬបង្អែបង្អង់"។ កិច្ចការដែលត្រូវធ្វើ ស្ទើរតែមិនដែលជាបញ្ហានោះទេ... ការចាប់ផ្តើមធ្វើវា ទៅវិញទេទើបជាបញ្ហាពិតប្រាកដ។

ច្បាប់

បញ្ហា៖ ការងារដែលយើងពិបាកចិត្តមិនចង់ធ្វើ ភាគច្រើនចំណាយពេលធ្វើ តិចតួចបំផុត ប៉ុន្តែយើងបែរជាចំណាយពេល ច្រើនថ្ងៃ ដើរព្រួយបារម្ភ និងគេចវេសពីវាទៅវិញ។

ហេតុអ្វីបានជាវិធីនេះជោគជ័យ?
ព្រោះអ្វីដែលពិបាកបំផុត គឺការចាប់ផ្តើមធ្វើ។ ពេលយើងប្រាប់ខ្លួនឯងថា "ធ្វើតែ ៥ នាទីទេ បើធុញចាំឈប់" ខួរក្បាលនឹងលែងមានសម្ពាធ ហើយព្រមចាប់ផ្តើមធ្វើ។ ភាគច្រើន ឱ្យតែបានចាប់ផ្តើមធ្វើផុត ៥ នាទីដំបូងហើយ យើងនឹងបន្តធ្វើវាទាល់តែហើយ តែម្តង!

អ្វីដែលកើតឡើងពិតប្រាកដ

ចំណុចសំខាន់៖
ការងារដែលបានចាប់ផ្តើមធ្វើ វាគ្រាន់តែជា "ការងារធម្មតា"។ ប៉ុន្តែការងារដែលយើងគេចវេស វានឹងក្លាយជា "រឿងលងបន្លាចចិត្ត"
ទម្លាប់ពន្យារពេល មិនមែនមកពីយើងខ្ជិលទេ... វាជារឿងភាគច្រើនដែលយើង "ភ័យខ្លាច" ប៉ុណ្ណោះ។ ហើយការហ៊ានធ្វើត្រឹម ៥ នាទី គឺជាជំហានដំបូងដើម្បីជួយយកឈ្នះភាពភ័យខ្លាចនោះ។

ហេតុអ្វីបានជា "ច្បាប់ ៥ នាទី" ទទួលបានផល ឯ "វិន័យ" បែរជាមិនដើរ?

ពេលប្រាប់ខ្លួនឯងថា "ត្រូវរៀបចំផ្ទះ" ខួរក្បាលនឹងគិតដល់ការងារដ៏ធំពេញ ៩០ នាទី ហើយវាប្រកែក មិនព្រមធ្វើតែម្តង

ប៉ុន្តែពេលប្រាប់ខ្លួនឯងថា "ធ្វើតែ ៥ នាទីទេ ចាំសម្រាក" ខួរក្បាលឃើញត្រឹម ៥ នាទី។ វាក៏យល់ព្រមធ្វើភ្លាម ព្រោះជាការងារតូចតាច។

គន្លឹះសំខាន់៖
វាដូចជាទម្លាប់នៃការ "អាវ៉ង់តែ ១ លើក" អញ្ចឹង — គឺត្រូវ បង្រួមការងារឲ្យតូចបំផុត រហូតដល់ខួរក្បាលលែងប្រកែក ហើយព្រមចាប់ផ្តើមធ្វើ។

អ្វីដែលខ្ញុំប្រើ៖

តើខ្ញុំបានខាតបង់ពេលប៉ុន្មានក្នុងជីវិត ដោយសារអង្គុយភ័យព្រួយជាមួយការងារដែលប្រើពេលត្រឹម ៤ នាទី?

កុំគិតច្រើន! ចុចកំណត់នាឡិកា ៥ នាទី ហើយចាប់ផ្តើមធ្វើវាឥឡូវនេះទៅ។

ចូលចិត្តអត្ថបទនេះទេ? វាដំណើរការទាំងស្រុងដោយកាហ្វេទឹកកក។ អ្នកអាចប៉ាវកែវបន្ទាប់ ☕

← ត្រឡប់ទៅអត្ថបទទាំងអស់